អ្នកស្ម័គ្រចិត្ត
អំណាចនៃការផ្តល់ឱ្យ
អ្នកដែលស្ម័គ្រចិត្តតិចជាង 100 ម៉ោងក្នុងមួយឆ្នាំ ទំនងជាងមិនសូវកើតជំងឺលើសឈាម។ អ្នកស្ម័គ្រចិត្តទៀងទាត់ មានសុខភាពបេះដូងល្អ, មានការឈឺចាប់តិចតួច, និងមានប្រព័ន្ធការពាររាងកាយរឹងមាំ។ ពួកគាត់មានការប្រយុទ្ធប្រឆាំងនឹងការញៀនប្រសើរជាងមុន ហើយដូចជាមិនសូវមានកើតជំងឺវង្វេងនៅពេលដែលចាស់ទៅ។ ប្រសិនបើអ្នកជាសិស្សានុសិស្ស ឬជាមនុស្សពេញវ័យ ដែលពេញកំលាំងការងារ កំពុងស្វែងរកការឈានទៅមុខក្នុងការងារបច្ចុប្ប
ន្ន ឬស្វែងរកការងារថ្មី, ជំនាញ និងចំណេះដឹងដែលអ្នកមាននៅពេលដែលអ្នកជាអ្នកស្ម័គ្រចិត្ត ជួយអ្នកពង្រឹងនូវប្រវត្តិការងាររបស់អ្នក និងធ្វើអោយអ្នកមានភាពទាក់ទាញចំពោះនិយោជក មិនថាជំនាញរបស់អ្នកជាអ្វីក៏ដោយ។ ការស្ម័គ្រចិត្ត ក៏ជាមធ្យោបាយងាយស្រួល និងធម្មជាតិផងដែរ ក្នុងការពង្រីកបណ្តាញរបស់អ្នក។ (ប្រភព 'The University Of Tennessee Medical Center').

ការរំពឹងទុករបស់អ្នកស្ម័គ្រចិត្
• បំពេញតម្រូវការស្ម័ក្រតេជន៍ និងឯកសារចាំបាច់ទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ
• ផ្តល់ភស្តុតាងនៃអាជ្ញាប័ណ្ណដែលអាចអនុវត្តបាន
• ប្រព្រឹត្តចំពោះអ្នកជម្ងឺ ស្ម័ក្រតេជន៍ និងបុគ្គលិកទាំងអស់ដោយភាពថ្លៃថ្នូរ ការគោរព និងភាពគួរសម
• គោរពការរក្សាការសម្ងាត់អ្នកជម្ងឺតាមគោលការណ៍ណែនាំ HIPAA
• ចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំដែលតម្រូវឱ្យ
• គោរពគោលនយោបាយ ច្បាប់ និងបទបញ្ញត្តិរបស់មជ្ឈមណ្ឌលសុខភាពសហគមន៍ សហរដ្ឋអាមេរិក
• យល់ដឹងថាសេវាកម្មស្ម័ក្រតេជន៍ត្រូវបានអនុវត្តដោយគ្មានការផ្តល់សំណង
Volunteer Tutors
Volunteer
Volunteer (Optometry Department)
Volunteer