ការងារ និងអាជីព

ឱកាសការងារ

នាយកដ្ឋានធនធានមនុស្សរបស់ CMWC មានទីតាំងស្ថិតនៅ 1360 ផ្លូវអាណាហ៉េមខាងកើត ក្រុងឡងប៊ីច CA 90813។ បេក្ខជនដែលមានចំណាប់អារម្មណ៍គ្រប់រូបត្រូវស្នើសុំតាមអនឡាញសម្រាប់ការពិនិត្យបន្ថែម។

CMWC ជឿជាក់លើការបង្កើតបរិយាកាស ដែលអនុញ្ញាតអោយភាគីដែលពាក់ព័ន្ធទទូលបានជោគជ័យ, រីកចំរើន, និងបន្តរៀនដើម្បីអោយក្លាយជាមនុស្សល្អបំផុតសំរាប់សហគមន៍។ ក្នុងនាមជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ទៅលើសុខភាព និងសុវត្ថិភាពនេះ, CMWC តំរូវអោយមានការចាក់ថ្នាំបង្កាជំងឺ COVID-19 រាល់បុគ្គលិកដែលនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន, រួមទាំងបុគ្គលិកដែលទើបនឹងជួលថ្មីៗទាំងអស់ ដោយស្ថិតនៅក្រោមច្បាប់ជាធរមាន។

សម្រាប់សំណួរទាក់ទងនឹងធនធានមនុស្ស សូមទាក់ទង HR@cmwcusa.org.

ការបើកការងារបច្ចុប្បន្ន

CMWC, USA គោរពនិងឲ្យតម្លៃដល់កម្លាំងពលកម្ម និងវប្បធម៌ដែលមានភាពចម្រុះ រាប់អានគ្នា និងមានចិត្តខិតខំបង្កើតឱ្យប្រសើរ ហើយយើងផ្តល់ឱកាសការងារសមសេរីសម្រាប់បេក្ខជន និងនិយោជិតទាំងអស់។ បេក្ខជនទាំងអស់ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ការងារនឹងត្រូវបានគិតគូរដោយគ្មានការរើសអើងពីជនជាតិ ពណ៌ផ្ទៃមុខ ភេទ អត្តសញ្ញាណភេទ ការបង្ហាញភេទ សាសនា អាយុ ដើមកំណើត ឬពូជពង្ស សញ្ជាតិ សភាពជាអ្នកជំងឺ ការថែទាំគ្រួសារ ស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាពដៃគូក្នុងគ្រួសារ ទិសច្រកភេទ ព័ត៌មានមេរោគ ស្ថានភាពទាក់ទងនឹងយោធា ឬស្ថានភាពជាអតីតយុទ្ធជន ឬមូលហេតុផ្សេងទៀតដែលត្រូវបានការពារដោយច្បាប់សហព័ន្ធ រដ្ឋ ឬមូលដ្ឋាន។ ប្រសិនបើអ្នកមិនអាចដាក់ពាក្យស្នើសុំតាមអនឡាញដោយសារតែបច្ចេកវិទ្យាជំនួយដែលមិនអាចប្រើប្រាស់បានឬដោយសារតែជាអ្នកជំងឺ សូមទាក់ទងមកយើងនៅ hr@cmwcusa.org។ CMWC, USA នឹងផ្តល់ការសម្រួលអោយសមស្របសម្រាប់បុគ្គលដែលមានជំងឺ ដោយគោរពតាមច្បាប់ដែលអាចប្រើបាន។

CMWC គឺជានាយោជិកដែលផ្តល់ឱកាសអោយស្មើៗគ្នា។ CMWC ផ្តល់ជូនបុគ្គលិកនូវកញ្ចប់អត្ថប្រយោជន៌ដ៏ច្រើនជាមួយនឹងផែនការ ដែលគ្របដណ្តប់ទៅលើតំរូវការសុខភាព និងសុខមាលភាពរបស់បុគ្គលិក, យើងខ្ញុំផ្តល់ជូននូវប្រាក់ចូលនិវត្តន៍, តំរូវការហិរញ្ញវត្ថុ, និង តំរូវការខាងសុខភាពល្អ៖

• ការធានារ៉ាប់រងខាងវេជ្ជសាស្ត្រ
• ការធានារ៉ាប់រងខាងសុខភាពមាត់ធ្មេញ
• ការធានារ៉ាប់រងខាងភ្នែក
• ការធានារ៉ាប់រងអាយុជីវិត
• ការពិការក្នុងរយៈពេលវែង
• មានថ្ងៃវិស្សមកាល
• បង់ថ្លៃថ្ងៃឈប់សំរាក
• គំរោង403(B)
• ការអភិវឌ្ឍន៍អាជីព
• សំណងថ្លៃការសិក្សា
• កម្មវិធីជំនួយបុគ្គលិក (EAP)

សូមជ្រើសរើសឱកាសណាមួយដែលមានរាយខាងក្រោម ដើម្បីមើលការពិពណ៌នាការងារទាំងអស់ ហើយសូមធ្វើតាមការណែនាំដើម្បីបំពេញ និងដាក់ពាក្យរបស់អ្នកតាមអនឡាញ។